# ចុងខែកញ្ញានេះ រដ្ឋបាលរាជធានី នឹងចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន

> រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទី អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា៖ នៅចុងខែកញ្ញា ឆ្នាំ២០២៦ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

- Published: 2026-09-23T12:30:52.237Z
- Updated: 2026-09-27T01:30:13.185Z
- 1 source
- Topics: Politics
- Involves: កងពលតូចអន្តរាគមន៍លេខ១២៨, កងពលតូចអន្តរាគមន៍លេខ៩, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, វរនគរបាលការពារព្រំដែនលេខ៧៩៣

## How it developed

- 2026-09-23T12:30:52.237Z - Kampuchea Thmey Daily: [ចុងខែកញ្ញានេះ រដ្ឋបាលរាជធានី នឹងចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន](https://www.kampucheathmey.com/local-news/1188611)
- 2026-09-27T01:30:13.185Z - Kampuchea Thmey Daily: [រថយន្តក្រុងចំនួន ៦០០គ្រឿង ត្រៀមដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ](https://www.kampucheathmey.com/local-news/1190238)

Read it on FeedAtom: https://www.feedatom.com/stories/%E1%9E%85%E1%9E%BB%E1%9E%84%E1%9E%81%E1%9F%82%E1%9E%80%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%93%E1%9F%81%E1%9F%87-2q25hp83qg5qdoy2scvgyjzo3
