ក្រសួងការងារ នាំឱកាសការងារ ជាង ២ ពាន់កន្លែង ចុះដល់មូលដ្ឋានស្រុកអង្គរជ័យ ជួយប្រជាពលរដ្ឋរកការងារ និង បង្កើនប្រាក់ចំណូល
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និង កម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និង ប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និង យុវជនកំពុងស្វែងរកការងារ។
Kampuchea Thmey Daily1 个来源阅读 1 分钟归档于2026年9月19日
