មន្ត្រីជាន់ខ្ពស់ណែនាំពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការពុលចំណីអាហារ និងពុលស្រាក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦កញ្ញានេះថា ការណែនាំនេះដោយសារតែនៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែងតែមានការជួបជុំសាច់ញាតិបងប្អូន និងរៀបចំចំណីអាហារពោរពាសដែលអាចបណ្ដាលឱ្យមានការពុលចំណីអាហារ ប្រសិនបើអាហារទាំងនោះរៀបចំមិនមានអនាម័យត្រឹមត្រូវទេនោះ។
Kampuchea Thmey Daily1 个来源阅读 1 分钟归档于2026年9月26日
