Skip to content
FeedAtom

កម្ពុជា

Every story that involves កម្ពុជា, ranked by how well its sources corroborate it.

This is the general feed. It is not shaped to you. Sign in to shape it

ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុងផ្យង់ថេក ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ។

Kampuchea Thmey Daily1 source1 min read

នូវែលសេឡង់ បន្តគាំទ្រកម្ពុជា លើការបញ្ជ្រាបយេនឌ័រ និងអភិវឌ្ឍនធនធានមនុស្ស

នូវែលសេឡង់ បន្តប្តេជ្ញាពង្រឹងភាពជាដៃគូ និងគាំទ្រកម្ពុជា លើការងារបញ្ជ្រាបយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស។

Kampuchea Thmey Daily1 source1 min read

សាច់ជ្រូក សាច់មាន់ ពុំមានការឡើងថ្លៃនោះទេ ខណៈការផ្គត់ផ្គង់ក៏គ្រប់គ្រាន់ នារដូវកាន់បិណ្ឌឆ្នាំនេះ

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សម្រាប់ការផ្គត់ផ្គង់សាច់ជ្រូក សាច់មាន់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌខាងឆ្នាំនេះ តម្រូវការអាចលើសបន្ដិចបន្ដួច ចំណែកតម្លៃគឺមិនអាចឡើងថ្លៃនោះឡើយ។

Kampuchea Thmey Daily1 source1 min read

សម្ដេចធិបតីលើកឡើងជាថ្មីពីសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ

យកឱកាសទិវាសន្តិភាពអន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាថ្មីពីសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីប្រទេសកម្ពុជា។

Kampuchea Thmey Daily1 source1 min read

​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន​ សម្រេចបានជិត ​២ ​ពាន់លានដុល្លារ ត្រឹមរយៈពេល ៨ ខែ​

ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-ជប៉ុន ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជិត ​២ ​ពាន់លានដុល្លារ​ នៅក្នុង​រយៈ​ពេល ៨ ខែ ២០២៦ ​ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនបាន ១,២៦ ​ពាន់លានដុល្លារ កើនឡើង ២២,១៥% ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ចំណែកឯជប៉ុននាំចូលមកវិញមានតម្លៃ ៧១៧ លានដុល្លារ កើនឡើង ១៣%។

Kampuchea Thmey Daily1 source1 min read

កម្ពុជា នឹងឈានទៅទទួលវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់នាពេលដ៏ខ្លីខាងមុខ ខណៈគ្មានអ្នកឈឺ និងស្លាប់តាំងពីឆ្នាំ២០១៨

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺកម្ពុជាបានបញ្ចប់ការស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ ខណៈចំនួនអ្នកស្លាប់បានថយពី ៩៣នាក់ក្នុងឆ្នាំ២០១១ មកនៅត្រឹម ០នាក់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

Kampuchea Thmey Daily1 source1 min read

​ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុប​ កើនដល់ជាង ​៤,៤ ​ពាន់លានដុល្លារ ត្រឹមរយៈពេល ៨ ខែ

ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​សហភាពអឺរ៉ុប​ (EU) ​សម្រេចបានជាង ៤,៤៥ ​ពាន់លានដុល្លារ ​នៅក្នុង​រយៈពេល ​៨ ​ខែ ​២០២៦

Kampuchea Thmey Daily1 source1 min read

You are caught up.

    Cookies

    We count visits without cookies. Analytics tools that do set cookies only run if you allow them.