អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ជូនដល់អ្នកទៅលេងស្រុក
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលរាជធានីភ្នំពេញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC រួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត ដើម្បីទៅលេងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរតាមមធ្យោបាយរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ។
Kampuchea Thmey Daily1 source1 min readFiled October 9, 2026
