ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុងផ្យង់ថេក ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងពាណិជ្ជកម្មជាមួយកម្ពុជា
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ។
Kampuchea Thmey Daily1 source1 min readFiled September 30, 2026
