Skip to content
FeedAtom

កងពលតូចអន្តរាគមន៍លេខ១២៨

Every story that involves កងពលតូចអន្តរាគមន៍លេខ១២៨, ranked by how well its sources corroborate it.

This is the general feed. It is not shaped to you. Sign in to shape it

ចុងខែកញ្ញានេះ រដ្ឋបាលរាជធានី នឹងចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទី អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា៖ នៅចុងខែកញ្ញា ឆ្នាំ២០២៦ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អង្គភាពកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ។

Kampuchea Thmey Daily1 source1 min read

You are caught up.

    Cookies

    We count visits without cookies. Analytics tools that do set cookies only run if you allow them.